ព័ត៌មានជាតិ

អាមេរិក​អាក់អន់ចិត្ត​យ៉ាងខ្លាំង​ពេល​ដែល​រុស្ស៊ី​អនុញ្ញាតិឲ្យ Snowden ទទួល​សិទ្ធិ​ជ្រកកោន​បាន​មួយឆ្នាំ​

​វ៉ា​ស៊ិន​តោន ( 01/08/13 ) : សេត​វិមាន​បាន​ចេញ​មក​បញ្ជាក់​ពី​អារម្មណ៍​នៃ​ការ​អន់ចិត្ត​ខ្លាំង​ជាមួយ​នឹង​រុស្ស៊ី​កាលពី​ថ្ងៃ​ម្សិលមិញ​ក្រោយ​ប្រទេស​រុស្ស៊ី​បាន​អនុញ្ញាតិឲ្យ Snowden ដែល​អាមេរិក​បាន​ព្យាយាម​យ៉ាងខ្លាំង​ក្នុង​ការ​តាម​ចាប់ខ្លួន​បញ្ជូន​ខ្លួន​មកកាន់​អាមេរិក​វិញ​ទទួលបាន​សិទិ្ធ​ជ្រកកោ​ន​រយពេល​មួយឆ្នាំ​។​

​អ្នកនាំពាក្យ​របស់​សេត​វិមាន​លោក Jay Carney បាន​មាន​ប្រសា​ស​ថា​ពួកយើង​ពិតជា​ខកចិត្ត​ជា​ខ្លាំង​ដែល​រុស្ស៊ី​បាន​ជ្រើសរើស​យក​ជម្រើស​មួយ​នេះ​ទៅវិញ​ជំនួស​នឹង​ការខិតខំ​របស់​អាមេរិក​តាម​វិធី​ស្រប​ច្បាប់​កន្លង​មកនេះ​។​ឧក្រិដ្ឋជន​ដែល​បាន​ទម្លាយ​រឿង​សម្ងាត់​ជាច្រើន​ទាក់ទង​នឹង​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​ទៅកាន់​ពិភពលោក​បាន​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​ក្នុង​ព្រលាន​យន្តហោះ​ទីក្រុង​មូ​ស្គូ​តាំងពី​ថ្ងៃ​ទី 23 មិថុនា ទើបតែ​ទទួលបាន​នូវ​សិទ្ធិ​ជ្រកកោន​មួយឆ្នាំ​ពី​រុស្ស៊ី​ហើយ​ខ្លួន​ត្រូវបាន​ជន្លៀស​ខ្លួន​ទៅ​កាន់​កន្លែង​សុវត្ថិភាព​មួយ​ផ្សេង​ទៀត​ផង​ដែរ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​ការបដិសេធ​តាម​សំណើរ​របស់​អាមេរិក​ក្នុង​ធ្វើ​បត្យាប័ណ Snowden ទៅ​វិញ​នេះ​ជា​ការ​ធ្វើឲ្យ​មាន​ការ​រង្គោះរង្គើ​យ៉ាងខ្លាំង​រវាង​ចំណង​មិត្តភាព​របស់​ប្រទេស​ទាំង​ពីរ​នៅ​ខណៈ​ដែល​សេត​វិមាន​ក៏​បាន​បដិសេធ​ភ្លាមៗ​លើ​ជំនួប​គ្នា​រវាង​លោក​ប្រធានាធិបតី​បា​រ៉ាក់​អូបា​ម៉ានិង​លោកពូ​ទីន​ក្នុងឱកាស​នៃ​កិច្ចប្រជុំ G20 ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ខែ​កញ្ញា​ខាងមុខ​នេះ​នៅក្នុង​ប្រទេស​រុស្ស៊ី​៕​
Snowden - photoshopped composite

មតិយោបល់