ម៉ាឡេស៊ី៖ ក្រុមហ៊ុនផលិតរថយន្ត Mitsubishi Motors Malaysia ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Mitsubishi Motor បានរំពឹងទុកថា នឹងបើកមជ្ឈមណ្ឌលលក់ សេវាកម្ម និងគ្រឿងបន្លាស់ (3S) ចំនួន ៧កន្លែងបន្ថែមទៀតនៅខែមីនាឆ្នាំក្រោយ។
បច្ចុប្បន្នក្រុមហ៊ុនផលិតរថយន្តមួយនេះ មានមជ្ឈមណ្ឌល 3S ចំនួន ៤១កន្លែង និង Showrooms ចំនួន ៥៨កន្លែងនៅក្នុងប្រទេសម៉ាឡេស៊ី។
នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្ត Mitsubishi Motors Malaysia លោក Tetsuya Oda បាននិយាយថា “ការបង្កើតនូវមជ្ឈមណ្ឌល 3S ឲ្យកាន់តែច្រើនឡើងគឺជាការកសាងនូវស្លាកសញ្ញា Mitsubishi នៅក្នុងប្រទេសម៉ាឡេស៊ី ព្រមទាងដើម្បីបង្កើនចំណែកទីផ្សារឧស្សាហកម្មរថយន្តឲ្យកាន់តែរីកលូតលាស់”។
នាយកប្រតិបត្តិរូបនេះបានបន្តទៀតថា “យើងក៏រំពឹងផងដែរថា ចំណែកទីផ្សាររថយន្តមួយនេះនឹងកើនឡើង ៤ភាគរយនៅចុងខែមីនាឆ្នាំ ២០១៤ ដែលកើនឡើងពី ២ភាគរយនាពេលបច្ចុប្បន្ន”៕

មតិយោបល់