កណ្តាលៈ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនគូរសង្សារចែកចាយគ្រឿងញៀន២២៧ក្រាមមកតុលាការដើម្បីបន្តរនីតិវិធីតាមផ្លូវច្បាប់។ ខណៈនេះដែរគូរសង្សារទាំងពីកំពុងស្ថិតក្រោមការសាកសួររបស់តំណាងអយ្យការសាលាដំបូងខេត្តកណ្តាល។
សូមបញ្ជាក់ថា កម្លាំងប៉ុស្តិ៍នគរបាលបែកចានសហការជាមួយជំនាញអធិការដ្ឋានស្រុក បានចុះបង្រ្កាបករណីជួញដូរសារធាតុញៀនខុសច្បាប់ឃាត់ខ្លួនជនសង្ស័យ២នាក់រួមជាមួយវត្ថុតាង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៨នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវលំភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ ទី១ឈ្មោះ ខៀវ សំកុសែន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បញ្ចូលបទភ្លេងក្នុងទូរស័ព្ទ ទីលំនៅបច្ចុប្បន្នភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាលនិងទី២ឈ្មោះ នាង នីរ៉ាវតី ភេទស្រីអាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE )៣ដុំធំ, ១ដុំមធ្យមនិង១៣កញ្ចប់ធំ (ស្មើ២២៧ក្រាម)កាបូបដៃស្រីបត់ពណ៌ប្រផេះ១និងពណ៌លឿង១។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុខាងលើកម្លាំងប៉ុស្តិ៍នគរបាលបែកចានសហការជាមួយជំនាញអធិ
ការដ្ឋានស្រុក បានទទួលព័ត៌មានថាមានមុខសញ្ញាកំពុងជួញដូរសារធាតុញៀននៅចំណុចខាងលើ កម្លាំងជំនាញបានចុះទៅបង្ក្រាបឃាត់ខ្លួន២នាក់ និងដកហូតថ្នាំញៀន៣ដុំធំ, ១ដុំមធ្យមនិង១៣កញ្ចប់ធំ។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២ខាងលើបានឆ្លើយថា ខ្លួនជាអ្នកទទួលថ្នាំញៀនមកលក់បន្តទៅខេត្តព្រះសីហនុ៕
មតិយោបល់