ស្វាយរៀងៈ លោកប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តស្វាយរៀង បានប្រាប់ Post News ថា កាលពីវេលាម៉ោង៣ និង៤០នាទីល្ងាច ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៧ សមត្ថកិច្ចយើងបានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានមនុស្សដេកស្លាប់(ប្រុស) ស្ថិតនៅខាងកើតប៉ុស្តិ៍នគរបាលរដ្ឋបាលបាទី ចម្ងាយប្រហែល២គីឡូម៉ែត្រ ក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។
ករណី សមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវ រកអត្តសញ្ញាណអ្នកស្លាប់មិនទាន់ឃើញ។ តាមការពិនិត្យពីក្រុមកាងារបច្ចេកទេស និងកោសល្យវិច័យ គឺមិនមានស្លាកស្នាមលើខ្លួនប្រាណណាមួយនៃសពដែលបណ្តាលមកពីអំពើរឃាតកម្មនោះទេ។
បចុ្ចប្បន្នសាកសពរក្សាទុក រង់ចាំការរិយាល័យជំនាញខេត្តត្រួតពិនិត្យបន្ត៕
មតិយោបល់