ព័ត៌មានកីឡា

Man Utd ត្រៀម ៧០លានផោននាំយកកីឡាករ Bayern Munich

ក្នុងរដូវកាលដោះដូរកីឡាករ ក្រុមបីសាចក្រហម Mancheater United បានចំណាយទឹកប្រាក់យ៉ាងច្រើន ក្នុងការនាំយកកីឡាករជាច្រើនមកបំពេញបន្ថែមនៅចំណុចខ្វះខាត។

Daily Star បានឲ្យដឹងថា Man Utd បានត្រៀមទឹកប្រាក់ថ្មីបន្ថែមទៀត រហូតដល់ទៅ ៧០លានផោន ក្នុងការនាំយក Arturo Vidal និង Mats Hummels មកកាន់ក្លិបនៅរដូវក្តៅនេះ។ លោក Jose Mourinho ហាក់បោះទុនយ៉ាងច្រើនក្នុងរដូវក្តៅនេះ ដោយចង់បានកីឡាករជាច្រើនមកកាន់ក្លិប។ ជាក់ស្តែងណាស់ Daily Star បានចុះផ្សាយពីការត្រៀមខ្លួន របស់ក្លិបបីសាចក្រហម ក្នុងការចរចារជាមួយក្លិប Bayern Munich ដើម្បីនាំយកខ្សែការពារ Mats Hummels និងខ្សែបម្រើ Arturo Vidal ក្នុងតម្លៃសរុបទាំង២នាក់ ៧០លានផោន។ Daily Star ដដែលបានឲ្យដឹងបន្ថែមទៀតថា Arturo Vidal អាចនឹងត្រូវចំណាយរហូតដល់ ៤០លានផោន តែលោក Jose Mourinho ហ៊ានចំណាយដល់ទៅ ៥០លានផោន ក្នុងការនាំយកកីឡាករឈីលីរូបនេះ ព្រោះ Man Utd បានខកខានការនាំយកកាលពីឆ្នាំ ២០១៤ ម្តងេ់រួចមកហើយ។

ចំណែក Mats Hummels វិញ Man Utd បានត្រៀមចរចារក្នុងតម្លៃ ២០លានផោន ស់្រាប់ខ្សែការពារអាឡឺម៉ង់រូបនេះ។ ដូច្នេះហើយ នៅរដូវកាលដោះដូរកីឡាករមកដល់ Manchester United និងចូលទៅចរចារជាមួយក្រុម Bayen Munich ដើម្បីនាំយក តារាឆ្នើមទាំង ២របស់ក្រុមយក្សអាឡឺម៉ង់ មកកាន់ទឹកដីអង់គ្លេស។ នេះគ្រាន់ជាការសន្និដ្ឋានប៉ុណ្ណោះ ចំពោះលទ្ធផលយ៉ាងណានោះ ត្រូវរង់ចាំមើលទាំងអស់គ្នា។

មតិយោបល់