ភ្នំពេញៈ លោកចោរលួចម៉ូតូលោកតាអាចារ្យវត្តក្រាំងធ្នង់ទាំងថ្ងៃ បានសម្រេចជិះគេចខ្លួនដោយសុវត្ថភាព ខណៈរូបគាត់បានទុកនៅក្បែរខ្លួនហើយចងអង្រឹងសម្រាន្តដោយមិនបានដកកូនសោចេញ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១និង៣០នាទី រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងវត្តក្រាំងធ្នង់ ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកតារងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ តុម សឿន អាយុ៨០ឆ្នាំមុខរបរជាគណៈកម្មការវត្តក្រាំងធ្នង់ ស្នាក់នៅភូមិក្រាំងអង្ក្រង១សង្កាត់ក្រាំធ្នង់ខណ្ឌសែនសុខ។
ប្រភពព័ត៌មានបានឲ្យដឹងថា លោកតាអាចារ្យជិះម៉ូតូកង់បី មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ឲ្យជួយអន្តរាគមន៍ បានឲ្យដឹងថា នៅពេលកើតហេតុ រូបគាត់បានទុកម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ីគីស្មាស់វី ពណ៌ខ្មៅ មិនចាំស្លាកលេខ នៅក្បែរខ្លួន ដោយមិនបានដកសោចេញពីម៉ូតូទេ ហើយក៏ចងអង្រឹងសម្រាន្តស្រាប់តែឮសំឡេងបញ្ឆេះម៉ូតូជិះចេញទៅទើបគាត់ស្ទុះឡើងពីអង្រឹងស្រែកឲ្យគេជួយដែរ តែជនសង្ស័យជិះចេញទៅយ៉ាងលឿងគេចខ្លួនដោយសុវត្ថភាព។
លោកតាបន្តទៀតថាសម្ភារៈដែលបាត់បង់មានម៉ូតូ១គ្រឿង កាតគ្រី ១សន្លឹក អត្តសញ្ញាណប័ណ្ណ២សន្លឹកចាស់១ថ្មី១និងលុយ៥០ម៉ឺនរៀល។
នេះជារឿងមួយដែលបងប្អូនប្រជាពដ្ឋយើងគួរតែប្រុងប្រយ័ត្នព្រោះថាបទល្មើសអាចកើតឡើងគ្រប់ពេលសម ដូចពាក្យចាស់បុរាណលោកបានពោលទុកមកថាប្រហែសបាត់ ប្រយ័ត្នគង់៕
ព័ត៌មានជាតិ
មតិយោបល់