ព័ត៌មានជាតិ

Update៖ ឆ្លងចរន្ដអគ្គិសនីឆេះឃ្លាំងស្តុកទំនិញវត្ថុធាតុដើម ក្រុមហ៊ុន អ៊ិនធើណល យូ នៀន អ៊ិនដាសស្រ្ទី បំផ្លាញសម្ភារៈប្រើប្រាស់ទាំងស្រុង

កំពង់ស្ពឺ: នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទីព្រឹក មានករណីអគ្គិភ័យ ឆេះឃ្លាំងស្តុកទំនិញវត្ថុធាតុដើម ក្រុមហ៊ុន អ៊ិនធើណល យូ នៀន អ៊ិនដាសស្រ្ទី ស្ថិតនៅក្នុងភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

តាមការបញ្ជាក់ គ្រោះអគ្គិភ័យឆេះឃ្លាំងស្តុកទំនិញវត្ថុធាតុដើម បានបំផ្លាញនូវសម្ភារ:គ្រាប់ស្នោ កាវស លឿង តាំងប៉ាវ តាមការឱ្យដឹងបន្ថែម ពីម្ចាស់ឃ្លាំងឈ្មោះ xiao xi ji ភេទស្រី ជនជាតិចិន ទីតាំងខាងលើ គឺជាឃ្លាំងស្ដុកវត្ថុធាតុដើមសម្រាប់ផលិត ក្នុងគ្រោះអគ្គិភ័យ នេះបង្កការខូចខាតសម្ភារ:រួមមាន៖
-ឆេះឃ្លាំងទំហំ 42m x 36m ។
-សម្ភារ:ប្រើប្រាស់ក្នុងឃ្លាំងទាំងស្រុង ។

កិច្ចប្រតិបត្ដិការជួយសង្គ្រោះកម្លាំងនគរបាល ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៧គ្រឿង
-រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចំនួន ០៥គ្រឿង ។
-រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងចំនួន០១ គ្រឿង ។
-រថយន្តពន្លត់អគ្គិភ័យបញ្ជាការដ្ឋានអង្គរក្សចំនួន ០១គ្រឿង ។

តាមលទ្ធផលស្រាវជ្រាវជំហានដំបូង មូលហេតុ បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនីទុស្សេខ្សែភ្លើង ក្នុងឃ្លាំងដែលតភ្ជាប់បន្ថែម

សណូមពរ៖ ដល់បណ្ដារោងចក្រសហគ្រាស សិប្បកម្ម និងលំនៅដ្ឋានប្រជាពលរដ្ឋ ទាំងអស់គួរគប្បីពិនិត្យយកចិត្ដទុកដាក់ខ្ពស់បំផុតលើ បច្ចេកទេស តចរន្ដបណ្ដាញអគ្គិសនី ក្នុងរោងចក្រសហគ្រាស សិប្បកម្មលំនៅដ្ឋានផ្ទាល់ គួរជ្រើសរើស អ្នកមានបទពិសោធន៍ពិតប្រាកដ ជៀសវាងការបង្កហានិភ័យ និងបំផ្លាញទ្រព្យសម្បត្ដិ៕

មតិយោបល់