ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយបុករថយន្តកែច្នៃពីក្រោយ​ ខូចខាតទាំងសងខាងមនុស្ស៤នាក់របួសធ្ងន់និងស្រាល!

ស្ទឹងត្រែង: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង បើកបុករថយន្តកែច្នៃពីក្រោយបណ្តាលឲ្យរងការខូចខាតទាំងសងខាងនិងមនុស្ស៤នាក់រងរបួសធ្ងន់និងស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី យប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចវាលរំពេ ផ្លូវលេខ៧៨អា ភូមិកាតូត ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-9855 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ក៏បានបុករថយន្តកែច្នៃពីក្រោយ បណ្តាលឲ្យរងការខូចខាតតែម្តង និង​ធ្វើឲ្យមនុស្សចំនួន៤នាក់រងរបួសធ្ងន់និងស្រាល។

បច្ចុប្បន្ន រថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសេសាន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់