ព្រះវិហារៈ លោកឧត្តមសេនីយ៍ត្រី យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារបានប្រាប់ Post News មុននេះបន្តិច ថា នៅប្រហែលវេលាម៉ោង៩ព្រឹកទី១៣ ខែមិថុនា ឆ្នាំ២០១៧ មានករណី សិស្សសាលាបឋមស្រុកឆែបចំនួន៧នាក់ប្រុសស្រី បានចេញពីសាលារៀន ហើយទិញឪឡឹកមួយផ្លែនាំគ្នាហូប ក្រោយមកក៏បានពុលហើយលោកគ្រូអ្នកគ្រូ បានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកឆែប បានទាន់ពេលវេលា។
បច្ចុប្បន្ននេះសិស្សទាំងនោះ មានអាការៈធូរស្រាលឡើងវិញហើយ ដោយឡែក សមត្ថកិច្ចសហការជាមួយពេទ្យបង្អែកស្រុក បានយកឪឡឹកមកធ្វើកោសល្យវិច័យនៅអធិការស្រុកឆែប ក្នុងនោះមានឪឡឹកមួយផ្លែមានជាតិពុលក្នុងចំណោមឪឡឹកទាំងអស់ ដែលកំពុងដាក់លក់នៅមុខសាលាក្នុងទីតាំងកើតហេតុនោះ៕
មតិយោបល់