ព័ត៌មានសុខភាព

បើមានមួយក្នុងចំណោមរោគសញ្ញាទាំង១១នេះ ប្រញាប់សុំជំនួយពីគ្រូពេទ្យភ្លាម

ជំងឺមហារីក ត្រូវបានគេចាត់ទុកថាជាឃាតករសាហាវខ្លាំងបំផុតដែលអាចឆក់យកជីវិតមនុស្សរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ហើយរហូតមករដល់ពេលនេះ មិនទាន់មានអ្នកជំនាញរូបណារកឃើញថ្នាំព្យាបាលឲ្យជាសះស្បើយទាំងស្រុងនោះឡើយ។ ប៉ុន្តែអ្នកអាចជួយសង្គ្រោះជីវិតឲ្យរួចផុតពីសេចក្តីស្លាប់បាន ប្រសិនបើដឹងពីរោគសញ្ញាំបូងរបស់វា។ ដូច្នេះប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាណាមួយ ដែលកើតមាននៅលើខ្លួនអ្នកដូចការបង្ហាញខាងក្រោមនេះ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាម។

  • វិលមុខ ឬហូរឈាមតាមច្រមុះញឹកញាប់
  • ចេះតែខ្សោយ និងអស់កម្លាំង
  • ក្អករ៉ាំរ៉ៃ ឬឈឺទ្រូង
  • ឈឺចាប់ខុសធម្មតាពេលមករដូវ ឬហូរឈាមនៅចន្លោះពេលមករដូវ
  • ពិបាកលេប
  • ចេះតែហើមកូនកណ្តុរនៅម្តុំក ក្រោមក្លៀក ឬក្រលៀន
  • ស្រកទម្ងន់ដោយមិនដឹងមូលហេតុ
  • ហូរឈាមតាមរន្ធគូថ ឬតាមលាមក
  • រលាក ឬកើតស្នាមជាំខ្មៅនៅលើស្បែក និងមានហូរឈាម
  • សុដន់ឈឺចាប់ពណ៌ឡើងក្រហម ឬហើម
  • ដុះឬស ឬប្រជ្រុយនៅលើស្បែក

ទាំងអស់នេះហើយ គឺជារោគសញ្ញាដំបូងនៃជំងឺមហារីកដែលអ្នកគួរតែប្រុងប្រយ័ត្ន ហើយដើម្បីកុំឲ្យមានការសង្ស័យច្រើនសូមធ្វើការពិនិត្យឲ្យបានច្បាស់លាស់៕

មតិយោបល់