ព័ត៌មានជាតិ

First News៖ សមត្ថកិច្ចជំនាញកំពុងបើកប្រតិបត្តិការបង្ក្រាបគ្រឿងសម្អាង ឡេ រួមនិងតែវីតា ក្នុងហាងម៉ាស្ទ័រប៊ីយូធី!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈនេះសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីសុខាភិបាល និងការសម្របសម្រួលដោយព្រះរាជអាជ្ញារងអមសាលដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងជាច្រើននាក់បើកប្រតិបត្តិការបង្ក្រាប ឆែកឆេរ និងត្រួតពិនិត្យទីតាំងហាង ម៉ាស្ទ័រប៊ីយូធី មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវទេបផន ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

ការបង្ក្រាបនេះធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបើកប្រតិបត្តិឆែកឆេរនៅចំណុចទីតាំងទី១ស្ថិតក្នុងខណ្ឌចំការមន ទើបបន្តចុះមកត្រួតពិនិត្យនៅទីតាំងនេះបន្តទៀត។

ហើយបើតាមការបញ្ជាក់យ៉ាងច្បាស់ពីសមត្ថកិច្ចនោះបានបញ្ជាក់ឲ្យដឹងថា ផលិតផលតែវីតានេះ គឺមិនត្រូវបានអនុញ្ញាតឲ្យមានចរាចរនៅលើទីផ្សារនោះទេ ព្រោះមានការប៉ះពាល់ដល់ស្បែករបស់អ្នកប្រើប្រាស់ ហើយចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានប៉ុន្មាននោះនៅមិនទាន់ដឹងនៅឡើយនោះទេ ព្រោះសមត្ថកិច្ចកំពុងតែបន្តប្រតិបត្តិការ៕

មតិយោបល់