ព័ត៌មានជាតិ

យ៉ាប់! គេកំពុងដេកសុខៗទៅបង្ហាញកេរ្ត៍ភេទដាក់គេ មានអីជាប់ខ្នោះអញ្ចឹងឲ្យរៀងកុំឈ្លើយពេក!!!

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណី បង្ហាញកេរ្តិ៍ភេទ។

កើតហេតុនៅវេលាម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ អ.ច.ន ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅភូមិកោះប្រាក់ចាស់ ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរលក់ដូរ។ ចំណែកជនសង្ស័យឈ្មោះ ពៅ កុសល ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរនៅផ្ទះ។

មុនពេលកើតហេតុ ជនរងគ្រោះកំពុងដេកមើលទូរសព្ទនៅក្នុងបន្ទប់ក្រោមផ្ទះ ស្រាប់តែជនសង្ស័យបានផ្លោះរបងចូលទៅក្នុងផ្ទះជនរងគ្រោះរួចទៅឈរនៅមុខទ្វារបន្ទប់ និងបានរូតខោបង្ហាញប្រដាប់ភេទដាក់ជនរងគ្រោះ ពេលនោះជនរងគ្រោះបានតេទូរសព្ទហៅបងប្រុសឲ្យមកជួយ ឮដូចនេះជនសង្ស័យបានរត់គេចទៅផ្ទះរបស់ខ្លួន។

បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ រួចកម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុ នាំជនសង្ស័យមកប៉ុស្តិ៍ដើម្បីសួរនាំ និងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់