ព្រះសីហនុៈ មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ បានសហការជាមួយ មន្ត្រីអាជ្ញាធរពាក់ព័ន្ធ បើកប្រតិបត្តិការចុះត្រួតពិនិត្យនៅលើទីផ្សារ រកមើលផលិតផល ប្រេងខ្យងម៉ាក Oystet Sauce ដែលត្រូវបានមន្ត្រីជំនាញបញ្ជាក់ថា មានមេរោគប៉ះពាល់សុខភាព អ្នកបរិភោគ។
ប៉ុន្តែជាលទ្ធផលនៅក្នុងការត្រួតពិនិត្យខាងលើ លោក ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យអ្នកសារព័ត៌មានដឹងថា បន្ទាប់ពីការត្រួតពិនិត្យតាមទីផ្សារនានាក្នុងក្រុងព្រះសីហនុហើយនោះ លទ្ធផលពុំបានរកឃើញប្រភេទប្រេងខ្យងប្រភេទខាងលើចរាចរនៅលើទីផ្សារនោះទេ៕
មតិយោបល់