ព័ត៌មានជាតិ

ចិនទៀតហើយ! បើករថយន្តបត់មិនស៊ីញ៉ូត្រូវមកបើកលឿនបុកចំហៀងពាក់កណ្តាលផ្លោងអ្នកបើកបោកក្បាលស្លាប់ក្នុងថ្លុកឈាម!

ភ្នំពេញៈ បុរសជនជតិចិនម្នាក់ បើករថយ្តស៊េរីទំនើបមួយគ្រឿងម៉ាក TUNDRA ខណៈមកដល់ផ្លូវចំណុចបែកជាបួន បត់មិនបានស៊ីញ៉ូ បណ្ដាលឲ្យបុរសម្នាក់ ដែលកំពុងជិះម៉ូតូលឿនមកពីក្រោយវាក់អ៊ឺ ចាប់ហ្រ្វាំងមិនទាន់បុកចំពីចំហៀងរថយន្ត ហោះផ្លោងទៅបុកនឹងទ្វារថយន្តយ៉ាងពេញទំហឹង បណ្ដាលឲ្យបែកមុខមាត់នឹងក្បាលដេកស្លាប់នៅនឹងថ្លុកឈាមយ៉ាងអាណោចអាធ័មតែម្ដង។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១និង៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ២៥៦ កែងនឹងផ្លូវ១៥០ ខាងក្រោយមន្ទីរពេទ្យលោកសង្ឃ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងទៅតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក TUNDRA ពណ៌ខ្មៅ ពាក់ស្លាកលេខ 2S-3807 បើកបរដោយបុរសជនជាតិម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៥៦ ក្នុងទិដៅពីត្បូងទៅជើង ខណៈកដល់ចំណុចកើតហេតុ ផ្លូវបែកជាបួន រថយន្តបានបត់ទៅទិសខាងលិចផ្លូវ១៥០ ប៉ុន្តែមិនបានស៊ីញ៉ូភ្លើងធ្វើជាសញ្ញានោះទេ បណ្ដាលឲ្យបុរសម្នាក់បើកម៉ូតូម៉ាក ហុងដាសេ១២៥ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FH-9161ធ្វើដំណើរមកពីក្រោយ ស្របទៅគ្នាក្នុងល្បឿនលឿន វាក់អ៊ឺចាប់ហ្រ្វាំងមិនទាន់បុក ចំពីចំហៀងរថយន្តធ្វើឲ្យមនុស្សហោះផ្លោងទៅបុកនឹងទ្វាររថយន្តយ៉ាងពេញទំហឹងបណ្ដាលឲ្យបែកមុខនឹងក្បាលដេកស្លាប់នៅនឹងថ្លុកឈាមយ៉ាងអាណោចអាធ័មតែម្ដង។


ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តជនជាតិចិន ត្រូវបានសម្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅសាកសួរនៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់២។ ចំណែកជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យសពតាមប្រពៃណី។ ដោយឡែកម៉ូតូនិងរថយន្ត ត្រូវបានសម្ថកិច្ចជំនាញចរាចរណ៍ជើង គោកបានចុះមកធ្វើការវាស់វែងយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំភាគីទាំងសងខាងចូលខ្លួនបំភ្លឺសម្របសម្រួលតាមផ្លូវច្បាប់ ៕

មតិយោបល់