ព័ត៌មានជាតិ

ហៅម៉ូតូឌុបជិះ ដល់កន្លែងស្ងាត់វាយប្លន់ តែមិនសម្រេច

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវប្រជាពលរដ្ឋព្រួតគ្នាវាយបែកមុខបែកមាត់ បន្ទាប់ពីរូបគេបាន​ធ្វើសកម្មភាពវាយប្លន់អ្នករត់ម៉ូតូឌុប កាលពីវេលាម៉ោងជិត៨ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ នេះ ចំណុចផ្លូវ៣០ម៉ែត្រ ភូមិដំណាក់៣ សង្កាត់មាន​ជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើបានហៅម៉ូតូឌុបម៉ាកហុងដា ស៊េរី២០១៦ ជិះពីមុខផ្សារហេងលីរហូត​មកដល់ចំណុចកើតហេតុ បានធ្វើសកម្មភាពវាយបម្រុងប្លន់យកម៉ូតូ ប៉ុន្តែត្រូវប្រជាពលរដ្ឋនៅក្បែរនោះឃើញ ក៏ជួយដេញចាប់បាន ហើយព្រួតវាយ​យ៉ា​ង​ចាស់ដៃ រួចប្រគល់ឲ្យសមត្ថកិច្ចតែម្ដង៕

https://youtu.be/QFZHH7DBuLI

មតិយោបល់