បាត់ដំបង: បុរសម្នាក់លង់ទឹកស្លាប់ អណ្តែតក្នុងបឹងព្រលឹតរហូតដល់គេប្រទះឃើញទើបដឹងថាសាកសពគ្មានប្រពន្ធកូនហើយរត់មកប្រាប់គេឯងក្នុងភូមិ បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ដូង កុងភេទ ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង (ស្លាប់)។

តាមប្រភពដដែលបានបន្តថា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ បុរសម្នាក់ឈ្មោះ ជ្រុន សិត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឃុំជាមួយជនរងគ្រោះ បានទៅដកព្រលឹតនៅបឹងខាងលិចផ្ទះ ពេលទៅដល់បឹងព្រលឹតស្រាប់តែឃើញសាកសពស្លាប់អណ្តែតទឹកក្នុងបឹងនោះ គាត់ក៏បានរត់មកប្រាប់គេឯងក្នុងភូមិ។ ពេលនោះប្រជាពលរដ្ឋរត់មកមើលទើបដឹងថា សាកសពឈ្មោះ ដូង កុង ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិឃុំខាងលើ។
សាកសពជនរងគ្រោះ ជាមនុស្សគ្មានប្រពន្ធកូនទេ រស់នៅជាមួយបងប្អូន សាកសពជាមនុស្សស្រវឹងប្រមឹក ដេកតាមចិញ្ចើមផ្លូវជាប្រចាំ។ គួរបញ្ជាក់ផងដែរ នៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ជនរងគ្រោះដែលបាត់ខ្លួនពីផ្ទះក៏ស្រវឹងដែរ។
ក្រោយកើតហេតុសាកសពត្រូវបានសមត្ថកិច្ចពិនិត្យហើយប្រគល់ឲ្យបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់