ព័ត៌មានជាតិ

សមត្ថកិច្ចបន្តចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ

យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ មន្រ្តីសាខា កំពត កែប ដឹកនាំដោយលោក ពា សារី អនុប្រធានសាខាកាំកុងត្រូល បានសហការជាមួយមន្រ្តីពាណិជ្ជកម្មខេត្តកំពត និងសន្តិសុខផ្សារឈូក ខេត្តកំពត ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងធ្វើតេស្តិ៍រកសារធាតុគីមីដែលច្បាប់ហាមឃាត់ មាន ស្កត្នោត សណ្តែកបណ្តុះ គ្រឿងសមុទ្រ និងអំបិលអ៊ីយ៉ូដ ជាពិសេសរកមើលទឹកប្រេងខ្យងម៉ាក Yuan’s ផលិតនៅ ហុងកុង តែពុំឃើញមានលក់ទេ៕

មតិយោបល់