ភ្នំពេញៈ យោងតាមផេកផ្លូវការ របស់អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ មន្ត្រីសាខាកាំកុងត្រូលរាជធានីភ្នំពេញ និងមន្ត្រីសាខាតំបន់សេដ្ឋកិច្ចភ្នំពេញបានសហការ ជាមួយ មន្រ្តីនាយកដ្ឋានបច្ចេកទេស
និងទំនាក់ទំនងសាធារណៈ នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានចុះពិនិត្យទំនិញ
ម្សៅទឹកដោះគោ ដែលដាក់លក់ តាមផ្ទះម៉ាត ក្នុងខណ្ឌមានជ័យ។
ការត្រួតពិនិត្យនេះ គឺដើម្បីស្វែងរកអនុលោមភាពនៃអនុក្រឹត្យលេខ១៣៣ រួមចំណែកក្នុងការផ្ដល់ នូវអាហារូបត្ថម្ភ ឲ្យបានគ្រប់គ្រាន់និងមានសុវត្ថិភាពដល់ទារក និងកុមារតូចៗ និងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្ដាយ ព្រមទាំងដើម្បីធានាឲ្យមានការប្រើប្រាស់ សមស្របនូវផលិតផលជំនួសទឹកដោះម្ដាយ តែនៅពេលណាដែលចាំបាច់ និងដោយមានមូលដ្ឋាន ព័ត៌មានគ្រប់គ្រាន់ ៕
មតិយោបល់