ព័ត៌មានជាតិ

ត្រីផ្សោតដ៏កម្រ១ក្បាល​ ត្រូវពលរដ្ឋប្រទះឃើញ ងាប់នៅគុម្ពត្រែងមាត់ទន្លេ ឡើងស្អុយរលួយ

ត្បូងឃ្មុំ: កាលពីវេលាម៉ោង១៤និង០៥នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីត្រីផ្សោត០១ក្បាលដ៏កម្រ​ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ងាប់នៅគុម្ពត្រែងមាត់ទន្លេ ស្ថិតនៅភូមិទី៦ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ត្រីផ្សោតនេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីវេលាកើតហេតុខាងលើ។

ក្រោយពីបានទទួលព័ត៌មានរួចភ្លាម កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកអាជី នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ចុះទៅដល់កន្លែងកើតហេតុ បានឃើញសត្វត្រីដ៏កម្រនេះងាប់នៅគុម្ពត្រែង និងស្អុយរលួយទៅហើយ​ ។ ហើយសមត្ថកិច្ចក៏ សូមឲ្យពលរដ្ឋ ចូលរួមការពារអភិរក្សសត្វផ្សោតដ៏កម្ររបស់ប្រទេសកម្ពុជាទាំងអស់គ្នា៕

មតិយោបល់