ព័ត៌មានជាតិ

ទឹកប្តូរនិស្ស័យ! ស្រវឹងចាប់រំលោភក្មេងស្រីម្នាក់រហូតបានសម្រេច ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណី រំលោភសេពសន្ថវ: លើអនីតិជនក្រោម១៥ឆ្នាំ។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃត្រង់ ទី១៤ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ហុយ សុជា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានធ្វើសកម្មភាពរំលោភសេពសន្ថវ:លើអនីតិជនក្រោម១៥ឆ្នាំ ជនរងគ្រោះឈ្នោះ ស.ម.រ ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ផ្លូវលំ ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។ ដកហូតបាន អាវដៃវែង ពណ៌ខៀវ ក្រឡាការ៉ូ ចំនួន១,ខោជើងវែង ពណ៌ផ្កាឈូកចំនួន ១,ខោខ្លី ពណ៌ខ្លា ចំនួន ១, អាវទ្រនាប់ ពណ៌ស លាយផ្កាឈូកចំនួន ១។

មុនពេលកើតហេតុ ជនរងគ្រោះបានដើរមកទិញទឹកក្រូចនៅផ្ទះឈ្មោះ អៀម ផន (ដែលត្រូវជាជីតារបស់ជនរងគ្រោះ ) លុះទិញ រួចហើយ ជីតារបស់ជនរងគ្រោះបានឲ្យជនរងគ្រោះនៅចាំតូបបន្តិច គាត់ទៅបត់ជើងនៅក្រោយផ្ទះ ពេលឃើញឱកាសល្អ ជនសង្ស័យដែរអង្គុយផឹកនៅក្បែរនោះ (ក្នុងស្ថានភាពស្រវឹង) ក៏បានស្ទុះមកចាប់ជនរងគ្រោះពីក្រោយ ហើយធ្វើសកម្មភាពរំលោភរហូតបានសម្រេច និងបានគេចខ្លួនទៅផ្ទះ។ ក្រោយមកជនរងគ្រោះក៏បានទៅផ្ទះ ហើយនិយាយរឿងប្រាប់ឪពុកខ្លួន បន្ទាប់មកឪពុកជនរងគ្រោះក៏បានទៅនាំជនសង្ស័យ យកមកឲ្យសមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ដើម្បីចាត់ការតាមផ្លូវច្បាប់។

បច្ចុប្បន្ន ជនសង្ស័យកំពុងធ្វើការឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ព្រែកព្នៅ៕

មតិយោបល់