ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ អនុវត្តតាមដីកាបង្គាប់

កំពង់ចាមៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីលួចម៉ូតូ ដែលកម្លាំងអធិការដ្ឋាននគរបាលស្រុកកងមាស បានបង្ក្រាបកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ត្រូវបានលោក ប៉ុក សុវណ្ណមុន្នី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៣៥៦ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ សម្រេចឃុំខ្លួនជនជាប់ចោទម្នាក់ ពីបទលួច ដែលប្រព្រឹត្តកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិអង្គរបានទី៦ ឃុំអង្គរបាន ស្រុកកងមាស ខេត្កកំពង់ចាម។

សូមរំលឹកផងដែរថា កាលថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាលស្រុកកងមាស បានបង្ក្រាបបទល្មើស លួច ម៉ូតូ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ កែវ ស្រ៊ាន់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ព្រូឡាន ស្នាក់នៅភូមិឃ្លាំងមឿងត្បូង ឃុំព្រែកកំពិស ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និង អាស័យដ្ឋានបច្ចុប្បន្ននៅ ភូមិព្រែកក្របៅទី១ ឃុំព្រែកកំពិស ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បច្ចុប្បន្នជនជាប់ចោទ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ទៅតាមបញ្ញត្តិច្បាប់មាត្រា ៣៥៣និង៣៥៦ នៃក្រមព្រហ្មទណ្ឌ៕

មតិយោបល់