បន្ទាយមានជ័យៈ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿង ដែលម្ចាស់ទុកចោលក្បែរសាលាពន្លកខ្មែរ ក្នុងភូមិក្បាលស្ពាន២ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ការឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង១៣ និង៣០នាទីរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចចម្ការដំឡូង ស្ថិតក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អឿន ធី អាយុ៣៨ឆ្នាំ ភេទប្រុស គ្មានទីលំនៅពិតប្រាកដ ។
ជនសង្ស័យបានធ្វើការរត់គេចលាក់ខ្លួនក្នុងចម្ការដំឡូងអស់រយៈពេល២ថ្ងៃ ក្រោយពីបានលួចយកម៉ូតូគេទៅ។ តែក្រោមការស្រាវជ្រាវ សមត្ថកិច្ចបានកំណត់មុខសញ្ញានិងឃាត់ខ្លួនព្រមទាំងដកហូតវត្ថុតាងម៉ូតូមួយគ្រឿងមកវិញ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តនីតិវិធីដើម្បីបញ្ជូនទៅតុលាការខេត្ត៕
មតិយោបល់