ព័ត៌មានជាតិ

សិស្សវិទ្យាល័យភ្នំក្រវាញ ដាក់ដាវសាំម៉ូរៃតាមម៉ូតូ ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

ពោធិ៍សាត់: លោកអធិការស្រុកបាកានបានប្រាប់ Post Newsថា សមត្ថកិច្ចប៉ុសិ៍រំលេចបានចេញល្បាតបង្ក្រាបក្មេងទំនើងមួយក្រុមមានគ្នា៦នាក់ ដែលដាក់ដាវ កាំបិត និងដំបងដែកតាមម៉ូតូយកមកអធិការដ្ឋានស្រុកដើម្បីសាកសួរនិងណែនាំ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង២០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចទំនប់ធារាសាស្ត្រអន្លងស្វាយ ស្ថិតក្នុងភូមិព្នៅ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្រុមក្មេងទំនើងមានគ្នា៦នាក់ ទី១ឈ្មោះ នី ចម្រើន ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី៩B សាលាអនុវិទ្យាល័យសម្ដេចម៉ែ សម្ដេចឪ ស្រុកភ្នំក្រវាញ ឪពុកឈ្មោះ ណែម នី អាយុ៦៣ឆ្នាំ មុខរបរ កសិករ ម្ដាយឈ្មោះ ខៀវ ទូច អាយុ៦០ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ទី២ឈ្មោះ សំណាន សុផាន ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី៩B សាលាអនុវិទ្យាល័យសម្ដេចម៉ែ សម្ដេចឪ ស្រុកភ្នំក្រវាញ ឪពុកឈ្មោះ ជាម ចំណាន អាយុ៣២ឆ្នាំ មុខរបរកសិករ ម្ដាយឈ្មោះ ញ៉ែម ស៊ីណាត អាយុ២៩ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិព្រៃស្មាច់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ទី៣ឈ្មោះ ណារិន គឹមឡុង ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១១c សាលាវិទ្យាល័យសម្ដេច ហ៊ុន សែន ភ្នំក្រវាញ ឪពុកឈ្មោះ ប៉ាក ធៀប អាយុ៥៣ឆ្នាំ មុខរបរកសិករ ម្ដាយឈ្មោះ លីម ម៉ាច អាយុ៤៩ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិម៉ល់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ទី៤ឈ្មោះ ផាន់ សៅរឿន អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១១c សាលាវិទ្យាល័យសម្ដេចម៉ែ ស ម្ដេចឪ ស្រុកភ្នំក្រវាញ ឪពុកឈ្មោះ ខៀវ សុវណ្ណា អាយុ៦២ឆ្នាំ មុខរបរកសិករ ម្ដាយឈ្មោះ ថេង ផា អាយុ៥៧ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិម៉ល់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ទី៥ឈ្មោះ សេង ចាន់ថន ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី៩B សាលាអនុវិទ្យាល័យ សម្ដេចម៉ែ សម្ដេចឪ ស្រុកភ្នំក្រវាញ ឪពុកឈ្មោះ សេង ហួត អាយុ៤៧ឆ្នាំ មុខរបរកសិករ ម្ដាយឈ្មោះ អ៊ុំ ស៊ីមន អាយុ៣៧ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិតានុក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងទី៦ឈ្មោះ គឹម សាវង្ស ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១០cសាលាវិទ្យាល័យសម្ដេច ហ៊ុន សែន ភ្នំក្រវាញ ឪពុកឈ្មោះ គឹម អៀង អាយុ៥៤ឆ្នាំ មុខរបរកសិករ ម្ដាយឈ្មោះ តាន ឡាំ អាយុ៤៥ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិម៉ល់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

វត្ថុតាងចាប់យករួមមាន ដាវសាំម៉ូរៃ៥ដើម កាំបិតកកុក១ដើម ដែកបំពងទីប១ដើម ម៉ូតូMSX២គ្រឿង និងឌ្រីមស៊េរី០១២មួយគ្រឿង។

ក្រោយពេលកើតហេតុ ក្រុមក្មេងទំនើងទាំង៦នាក់រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំមកអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីសាកសួរនិងណែនាំ៕

មតិយោបល់