បាត់ដំបង: នៅវេលាម៉ោង ៩ និង ០០នាទីព្រឹកថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០១៩ មានករណីបុរសម្នាក់រងរបួសធ្ងន់ ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ (មីន72A) ស្ថិតនៅចុងភូមិអូរត្រែង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ ជ័យ ចាន់ ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិ ឃុំ កើតហេតុខាងលើ រងរបួសបែកកែងជើងខាងឆ្វេង។
មូលហេតុ៖ ដើរទៅចំការ
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់