ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូមួយគ្រឿងបត់ឆ្លងផ្លូវ ត្រូវរថយន្តបុក បណ្ដាលឲ្យរងរបួសមនុស្ស ២នាក់ នៅផ្លូវជាតិលេខ៤ ម្តុំជិតរោងចក្រតុងតាឃ្លាំងលើ វេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។
សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូ១គ្រឿងម៉ាក SCOOPY ពណ៌ស-ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ1D-5909 បើកបរដោយឈ្មោះ ឆាយ រ័ត្ន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរលក់ដូរ មានអ្នករួមដំណើរម្នាក់ ឈ្មោះ អ៊ុក សូនីតា ភេទស្រី អាយុ១៣ឆ្នាំ ទាំង២នាក់ ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅពីលិច ឆ្ពោះទៅកើត មកដល់ចំណុចកើតហេតុ ម៉ូតូបត់ឆ្លងផ្លូវ ក៏ត្រូវរថយន្ត១គ្រឿង ម៉ាក TOYOTA CAMERY ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2O-4229 បើកបរដោយឈ្មោះ រ័ត្ន វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមន្រ្តីរាជការ ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅពីលិច ឆ្ពោះទៅកើត បុកប៉ះតែម្តង បណ្ដាលឲ្យភាគីម៉ូតូរងរបួសទាំងពីរនាក់។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបាយ័ន ក្នុងក្រុងព្រះសីហនុ ចំណែកវត្ថុតាងរថយន្ត និងម៉ូតូ ២គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សារទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីរងចាំការដោះស្រាយពេលក្រោយ៕
មតិយោបល់