ព័ត៌មានជាតិ

ប្រជាពលរដ្ឋសាទរ ការស្តារភក់ប្រឡាយ ស្របផ្លូវរថភ្លើង

ភ្នំពេញ៖មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចាប់ផ្តើមជីកស្តារកំណកភក់ប្រឡាយស្របផ្លូវរថភ្លើង ចាប់ពីផ្លូវតាំងកសាងដល់លូប្រអប់ឆ្លងផ្លូវរថភ្លើង និងប្រឡាយពីផ្លូវរថភ្លើង ដល់ប្រឡាយទួលសំពៅ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦នេះ។

សូមបញ្ជាក់ផងដែរប្រឡាយនេះ មានតួនាទីសំខាន់ សម្រាប់ដោះស្រាយបញ្ហាទឹកជន់លិច នៅតំបន់ខាងជើងព្រលានយន្តហោះ មហាវិថីសហព័ន្ឋរុស្ស៊ី តំបន់ដងនង្គ័ល ក្នុងសង្កាត់កាកាប និងសង្កាត់ចោមចៅ៕

photo_2016-05-22_18-15-58 (2) photo_2016-05-22_18-15-58 (3) photo_2016-05-22_18-15-58 photo_2016-05-22_18-15-59 photo_2016-05-22_18-15-57

 

មតិយោបល់