ព័ត៌មានជាតិ

យុវជនម្នាក់បាត់ពីផ្ទះច្រើនថ្ងៃរួមនឹងម៉ូតមួយគ្រឿង នៅខេត្តព្រៃវែង

ព្រៃវែងៈ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ប៉ុស្តិ៍នគរបាលព្រៃរំដេង ស្រុកមេសាង បានទទួលពាក្យបណ្តឹងពីឈ្មោះ ខាន់ វណ្ណា ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង(ត្រូវជាឪពុក) បានបាត់កូនប្រុសរបស់គាត់ ឈ្មោះ វណ្ណា នឿន ភេទប្រុស អាយុ ២០ឆ្នាំ និងម៉ូតូមួយគ្រឿងម៉ាកសង់ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង 1M-0741 ដែលបានបាត់តាំងពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ កន្លងមក មិនឃើញមកផ្ទះវិញ ដោយពុំបានទទួលដំណឹងអ្វីទ្បើយ។ ទើបឈ្មោះ ខាន់ វណ្ណា ត្រូវជាឪពុក មកដាក់ពាក្យបណ្ដឹងឲ្យនគរបាលប៉ុស្តិ៍ព្រៃរំដេង ជួយផ្សព្វផ្សាយរក ក្រែងមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។

ដូច្នេះបើ អ៊ុំ ពូ មីង បងប្អូន ណាបានដឹង ឬបានឃើញឈ្មោះ វណ្ណា នឿន សូមមេត្តាជួយធ្វើការទាក់ទងមកលេខទូរស័ព្ទឪពុកក្មេងផ្ទាល់៖ ០៩៧ ២១៣ ៩០៧៤៕

មតិយោបល់