ព័ត៌មានជាតិ

សាំងយ៉ុងបុកកូរ៉ូឡាពីក្រោយ រងការខូចខាតធ្ងន់ធ្ងរទាំងសងខាង!

ភ្នំពេញ: ករណីគ្រោះថ្នាកចររាចរណ៍មួយបានកើតឡើង ដោយរថយន្តកូរ៉ូឡាស៊ីញ៉ូបឡប់ក្រោយ ត្រូវរថយន្តសាំងយ៉ុងបុកពីក្រោយ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង តែមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចមុខព្រឹទ្ធសភា តាមបណ្ដោយផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ហេតុការណ៍នេះបង្កឡើងដោយរថយន្តម៉ាកសាំងយ៉ុងមួយគ្រឿងបើកទៅបុកពីក្រោយរថយន្តមួយគ្រឿងទៀតម៉ាកកូរ៉ូឡាបណ្ដាលឲ្យរងការខូចខាតក្រពឹតផ្នែកខាងក្រោយធ្ងន់ធ្ងរ ចំណែកឯរថយន្តបង្ក ក៏រងការខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរផងដែរ។

ប្រភពដដែលបានបន្តថា ខណ:ដែលរថយន្តទាំងពីរបើកបរក្នុងទិសដៅស្របគ្នា រថយន្តកូរ៉ូឡាបើកខាងមុខ ហើយរថយន្តសាំងយ៉ុងបើកខាងក្រោយ លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តកូរ៉ូឡាបានស៊ីញ៉ូបទត្រឡប់ថយក្រោយ ក៏ត្រូវរថយន្តបង្កបុកពីក្រោយបណ្ដាលឲ្យរងការខូចខាតធ្ងន់ធ្ងរ តែសំណាងល្អមិនមានអ្នករងរបួសឡើយ។

ក្រោយពេលកើតហេតុភាគីទាំសងខាងបានធ្វើការចរចាសម្រុះសម្រួលដោះស្រាយគ្នានៅនឹងកន្លែងកើតហេតុ៕

មតិយោបល់