ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា យកច្រវ៉ាចែវទូកវាយជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់

កំពង់ឆ្នាំង: កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡាយ ឆេងលី ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅភូមិ/សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ពីបទហិង្សាដោយចេតនា វាយលើអ្នកដទៃ ទៅនឹងច្រវ៉ាចែវទូក បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ចំឆ្អឹងជំនីខាងឆ្វេង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលា ម៉ោង ២និង១៥នាទី នៅចំណុចភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានឃាត់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់