រតនគិរីៈ គិតត្រឹមម៉ោង៦ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នេះ ទឹកទន្លេសេសាននៅផ្នែកខាងលើ ចំណុចឃុំសេសាន ស្រុកអូរយ៉ាដាវ បានចាប់ផ្តើមស្រកចុះវិញហើយ ខណៈនៅផ្នែកខាងក្រោម ចំណុចឃុំកាចូន ស្រុកវើនសៃ ទឹកបានបន្តកើនឡើងដល់កម្ពស់ ៩,៣៤ម៉ែត្រ គឺលើសកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ១,៣៤ ម៉ែត្រ។
ទឹកនៅផ្នែកខាងក្រោម នឹងបន្តកើនឡើងមួយកម្រិតបន្ថែមទៀត រួចនឹងចាប់ស្រកចុះវិញជាបន្តបន្ទាប់នៅរសៀលថ្ងៃនេះ៕
មតិយោបល់