Post News Media ព័ត៌មានជាតិ សូមប្រុងប្រយ័...

សូមប្រុងប្រយ័ត្ន! សង្ស័យបើកលឿនពេលមេឃកំពុងភ្លៀង ម៉ូតូមួយគ្រឿង ជិះទៅពន្លះគូទរថយន្តចតចោល ស្លាប់ម្នាក់ភ្លាមៗ

កណ្តាល: បុរសម្នាក់ បានជិះម៉ូតូខណ:មេឃកំពុងធ្លាក់ភ្លៀង ទៅបុកពីក្រោយរថយន្ត ដែលឈប់ចតចោល នៅលើផ្លូវជាតិ បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែង។

ហេតុកាណ៍នេះ កើតហេតុនៅវេលាម៉ោង ៦ និង៤៥ នាទីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FR 1924 បើកបរដោយឈ្មោះ ដុំ សល់ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរជាងផ្សារដែក មានទីលំនៅភូមិស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល បើកបរក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ នៅអំទ្បុងពេលមេឃកំពុងធ្លាក់ភ្លៀង ស្រាប់តែម៉ូតូខាងលើ បានទៅបុករថយន្តធំមួយគ្រឿង ដែលកំពុងឈប់នៅចិញ្ចើមផ្លូវខាងលិច បែរក្បាលទៅខាងត្បូង បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ហើយបានស្លាប់ក្រោយពេលបញ្ជូនមកមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុភ្លាមៗ រថយន្តបានបើករត់គេចពីកន្លែង ចំណែកសពក្រោយពិនិត្យរួច សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕