ភ្នំពេញ:យោងតាមរបាយការណ៍ ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១៦នេះ (គិតចាប់ពីម៉ោង២ រសៀលថ្ងៃទី២១ ខែឧសភា ដល់ម៉ោង២ រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦) មានករណីគ្រោះថ្នាក់ ចរាចរណ៍នៅ ទូទាំងប្រទេស កើតឡើងចំនួន ១១លើក យប់ ៨លើក បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ រងរបួសធ្ងន់៩នាក់ និងរបួសស្រាល ៣នាក់។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១១លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២១គ្រឿង រួមមាន ម៉ូតូចំនួន១៦គ្រឿង និងរថយន្តធុនតូច ចំនួន៦គ្រឿង។
ប្រភពព័ត៍មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន ៥លើកស្លាប់៣នាក់, បត់គ្រោះថ្នាក់ ៣លើក ,មិនគោរពសិទ្ធិ២លើក និងស្រវឹង១លើក។ ក្នុងនោះ អ្នកមិនពាក់មួកសុវត្ថិភាព ពេល គ្រោះថ្នាក់ចរាចរណ៍១១នាក់ យប់៨នាក់។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិចំនួន៦លើក និងផ្លូវខេត្ត-ក្រុង ចំនួន៥លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ៧លើកនិងរថយន្តធុនតូច ៤លើក។
យោងតាមរបាយការណ៍ ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្ត ទៀតឲ្យដឹងថា ខេត្ត- រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន រាជធានីភ្នំពេញ២លើក ស្លាប់១នាក់ របួស ១នាក់ ខេត្តកណ្តាល១លើក ស្លាប់១នាក់ ខេត្តកំពត១លើក ស្លាប់១នាក់ និងខេត្តបាត់ដំបង២លើក របួស៤នាក់។
ប្រភពព័ត៍មានពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦នេះ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើស សរុប ទូទាំងប្រទេស មានចំនួន២៣៩៦គ្រឿង ក្នុងនោះបានធ្វើការអប់រំ ចំនួន១១៤៦គ្រឿង និងពិន័យសរុប១២៥០គ្រឿង៕
មតិយោបល់