ភ្នំពេញៈ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ទទួលផលចោរកម្ម ទិញម៉ូតូ និងសម្ភារៈពីចោរ។
បើតាមសមត្ថកិច្ច ជនសង្ស័យឈ្មោះ សេង សម្បត្តិ ហៅគង់ ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិចំរេះ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
សមត្ថកិច្ច បានឃាត់ខ្លួនក្រុមជនសង្ស័យ ខាងលើ កាលពី ល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ក្រោយពីសមត្ថកិច្ច ជំនាញស្រាវជ្រាវ ដឹងថា ជនសង្ស័យបាន ទទួលទិញ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GE-2439 និងទូរសព្ទ មួយគ្រឿងម៉ាក IPhone 6 ពីឈ្មោះ ពុំ ចែត ហៅ ម៉ៅ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លវលំ វាលស្រែ ភូមិស្នោរលិច សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
មតិយោបល់