ព័ត៌មានជាតិ

ចាប់បានហើយ…! ក្រុមចោរប្លន់ប្រដាប់ដោយដាវ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅឃាត់ខ្លួន!!

កណ្តាល: លោកវរសេនីយ៍ ស៊ឹម ប៊ុតបណ្ឌឹត អធិការនគរបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងប៉ុស្តិ៍ ធ្វើការឃាត់ខ្លួនបានម្នាក់ ដែលក្រុមចោរប្លន់នោះបានធ្វើសកម្មភាព កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅក្បែរផ្ទះសំណាក់ភ្នំមាស សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមបញ្ជាក់ថា បើតាមបុរសរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1S-4615 ចេញពីញ៉ាំអីហើយបានជិះម៉ូតូត្រឡប់មិផ្ទះវិញ លុះមកដល់កន្លែងកើតហេតុ ទល់មុខផ្ទះសំណាក់ភ្នំមាស ផ្លូវចូលផ្ទះរបស់គាត់ ក៏មានជនសង្សយ័ម្នាក់ឈប់ម៉ូតូឈរចាំយាមផ្លូវចូល ហើយមានទាំងដាវកាន់ជាប់ក្នុងដៃទៀត ឃើញដូចនេះ គាត់ក៏បកម៉ូតូថយក្រោយ ស្រាប់តែឃើញជនសង្សយ័ប្រមាណនាក់ទៀត ជិះម៉ូតូ២គ្រឿងឈរចាំពីក្រោយគាត់ដែរមានបំណងវាយប្លន់យកម៉ូតូរបស់គាត់ ដោយភ្លាមៗនោះ ជនសង្សយ័ម្នាក់ដែលបានកាន់ដាវជាប់ដៃបានរត់សំដៅមករកគាត់យ៉ាងលឿន ហើយ បុរសរងគ្រោះបានបន្ថែមទៀតថា ដោយគ្មានវិធានការភ័យខ្លាំងផង ក៏បានផ្តួលម៉ូតូចោល ហើយរត់គេចយករួចខ្លួន សិនតែម្តងទៅ ខណ: ដែលជនរងគ្រោះរត់គេចខ្លួនបាត់ ក្រុមចោរប្លន់បានយកម៉ូតូជិះរត់គេចខ្លួន ដោយសុវត្ថិភាពគ្មានរំខានដោយសមត្ថកិច្ចឡើយ។

លោកវរសេនីយ៍ ស៊ឹម ប៊ុតបណ្ឌឹត អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់Post Newsថា យប់មិញពិតជាមានករណីប្លន់យកម៉ូតូនៅក្រុងតាខ្មៅពិតមែន ។ ដោយជនល្មើសមានគ្នាប្រមាណជិត១០នាក់ ប្រដាប់ដោយដាវកាប់ប្លន់ ហើយមកដល់ពេលនេះកម្លាំងជំនាញព្រហ្មទណ្ឌ័ និងកម្លាំងនៃអធិការដ្ឋានក្រុងតាខ្មៅ កំពុងដុតដៃដុតជើងតាមប្រមាញ់ក្រុមចោរទាំងនោះយកមកផ្តន្ទារទោសទៅតាមផ្លូវច្បាប់៕

មតិយោបល់