ព័ត៌មានជាតិ

បុរសម្នាក់ជាប់ពាក់ព័ន្ធករណីជួញដូរសារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

ពោធិ៍សាត់: លោកវរសេនីយ៍ត្រី ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់Post Newsថា មានករណីដឹកជញ្ជូននិងជួញដូរនូវសារធាតុញៀនខុសច្បាប់។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៩និង២៥នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវបំបែក គីមសា ក្នុងភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជនសង្ស័យមានឈ្មោះ សុខ សុគុណ ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ រស់ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

វត្ថុតាងរួមមាន ម្ស៉ៅក្រាមសថ្លាចំនួន២១កញ្ចប់ស្មើ៣.៨g ទាំងសំបកថង់ ទូរសព្ទដៃ១គ្រឿង លុយចំនួន៥០០០រៀល ម៉ូតូ១គ្រឿង និងខោ២ អាវ៤ ថង់សម្លៀកបំពាក់១មានដាក់លេខទូរសព្ទលេខ០៩៦២៤២៨៧៩៤។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការដើម្បីសាកសួរបន្តនិងកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់