ព័ត៌មានកីឡា

កាលពីប្រកួតជើងទី១ក្នុងលីគ អាសុីអឺរ៉ុប ចាញ់ ព្រះខ័នរាជស្វាយរៀង ៣ទល់៤ ចុះល្ងាចនេះ!

ការប្រកួតលីគកំពូលកម្ពុជាបានត្រលប់មកវិញ ក្នុងសប្តាហ៍ទី ១៣ ដោយក្រុម អាសុីអឺរ៉ុបយូណាយធីត និងត្រូវទទួលស្វាគមន៍ ព្រះខ័នរាជស្វាយរៀង នៅវេលាម៉ោង ៦ ល្ងាច ថ្ងៃទី ១៧ ខែ មិថុនា នេះ នាកីឡដ្ឋានស្តាតចាស់ ខណ:ដែល កាលពីប្រកួតជើងទី១ក្នុងលីគនៅក្នុងទឹកដីស្វាយរៀង ភ្ញៀវ បានចាញ់ ម្ចាស់ផ្ទះ ៣ទល់៤ ម្តងមកហើយ ចុះល្ងាចនេះ។

បើគិតត្រឹមសប្តាហ៍ទី ១៣ នេះ ក្រុមអាសុីអឺរ៉ុបយូណាយធីតធ្វើមិនសូវល្អប៉ុន្មានទេ ដោយ ១២ ប្រកួតកន្លងមក ឈ្នះ ៤ ស្មើ ១ និងចាញ់ ៧ ដង កំពុងមាន ១៣ ពិន្ទុក្នុងដៃស្ថិតនៅចំណាត់ថ្នាក់លេខ ៨ ស្របពេលដែលក្រុមព្រះខ័នរាជស្វាយរៀង ប្រកួតបាន ១២ លើកដូចគ្នា ឈ្នះ ៧ ស្មើ ៤ និងចាញ់ ១ ដង មាន ២៥ ពិន្ទុហើយស្ថិតនៅចំណាត់ថ្នាក់លេខ ១ កំពូលតារាងលើក្រុមលេខ ២ ក្រសួងការពារជាតិ ១ ពិន្ទុ។

ក្នុងជំនួប ៥ លើកចុងក្រោយនៃលីគកំពូលកម្ពុជា៖
ថ្ងៃទី ១៣ ឧសភា ២០១៧៖ ព្រះខ័នរាជស្វាយរៀង ៤-៣ អាសុីអឺរ៉ុបយូណាយធីត
ថ្ងៃទី ០៥ សីហា ២០១៦ ៖ អាសុីអឺរ៉ុបយូណាយធីត ១-៣ ព្រះខ័នរាជស្វាយរៀង
ថ្ងៃទី ១២ មិថុនា ២០១៦៖ ព្រះខ័នរាជស្វាយរៀង ៤-០ អាសុីអឺរ៉ុបយូណាយធីត
ថ្ងៃទី ១២ សីហា ២០១៥ ៖ អាសុីអឺរ៉ុបយូណាយធីត ១-១ ព្រះខ័នរាជស្វាយរៀង
ថ្ងៃទី ០៤ កក្កដា ២០១៥ ៖ ព្រះខ័នរាជស្វាយរៀង ៣-២ អាសុីអឺរ៉ុបយូណាយធីត

មតិយោបល់