ព័ត៌មានជាតិ

ជាប់គុក ១៦ សប្តាហ៍​ព្រោះ​លួច​ផឹក​ប្រេងសាំង​

បើ​យោង​តាម​គេហទំព័រ yourjewishnews បានឲ្យដឹង​ថា​បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​បាន​លួច និង​ផឹក​ប្រេង​សាំង​នៅ​ស្ថានីយ៍​មួយកន្លែង​ក្នុង​ចក្រភព​អង់គ្លេស​។ ជនសង្ស័យ​នោះ​មានឈ្មោះ Brian Taylor វ័យ ៤៥ ឆ្នាំ​បាន​ញៀន​នឹង​ការផឹក​ប្រេងសាំង និង​ធ្លាប់​មាន​ប្រវត្តិ​មក​លួច​ប្រេងសាំង​នៅ​ស្ថានីយ៍​យក​ទៅ​ប្រើប្រាស់​។ មកដល់​ពេល​ថ្មីៗ​នេះ​លោក Taylor មិន​បោះបង់​ចោល​ច​រឹក​ចាស់​បាន​បន្ត​ព្យាយាម​លួច​សាំង​ពី​ស្ថានីយ៍​ដដែល​ម្តង​ទៀត​ប៉ុន្តែ​ត្រូវ​បុគ្គលិក​ប្រចាំការ​នៅ​ទី​នោះ​ប្រទេះ​ឃើញ ហើយ​គាត់​ក៏​ត្រូវបាន​គេ​ឃើញ​ចូលទៅ​លួច​សាំង​នៅ​ស្ថានីយ៍​ផ្សេងទៀត​ក្នុង​ថ្ងៃ​តែ​មួយ​នេះដែរ​។ ឥឡូវនេះ​លោក Toylor ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជា​ប់ពន្ធ​ធានា​គារ​រយៈពេល ១៦ សប្តាហ៍ និង​ត្រូវ​ពិន័យ​ឲ្យ​បង់​ជា​ប្រាក់​ចំនួន ២០០ ដុល្លារ​៕
drink gasolin

មតិយោបល់