ព័ត៌មានជាតិ

ហួសចិត្ត! ក្មេងទំនើង២ក្រុមឈ្លោះគ្នាស្រែកថាចោរ ផ្អើលសមត្ថកិច្ចនិងប្រជាពលរដ្ឋ

ភ្នំពេញ: ក្មេងៗចំនួន៣នាក់ឈ្លោះគ្នា សមត្ថកច្ចនិងប្រជាពលរដ្ឋផ្អើលព្រោះក្មេងម្ខាងទៀតស្រែកថាចោរៗសមត្ថកិច្ចសួនាំបានដឹងថាពិតជាក្មេងឈ្លោះគ្នាមែន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១១ថ្ងៃត្រង់ ទី១៧ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ក្មេងរងគ្រោះមានឈ្មោះ ចាប តារាពេជ្យ អាយុ១៣ឆ្នាំ ជាសិស្ស។ ចំណែកក្មេងដែលបង្កជម្លោះមាន២នាក់ ទី១ឈ្មោះ ភាព ភាន់ អាយុ១៦ឆ្នាំ មុខរបរបាញ់ថ្នាំតុទូ ស្នាក់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងទី២ឈ្មោះ ផា វិច្ឆិកា អាយុ១៧ឆ្នាំ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានពីក្នេងប្រុសរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ប្អូនបានដើរម្នាក់ឯងនៅកន្លែងកើតហេតុខាង ហើយស្រាប់តែលេចមុខជនបង្ក២នាក់ខាងលើមកកាក់ផ្លូវហើយវាយមកលើរូបប្អូនដោយប្អូនទប់ទល់មិនឈ្នះក៏ស្រែកថាចោរដើម្បីឲ្យគេជួយហើយបង្កការភ្ញាក់ផ្អើលតែម្តង។
ចំណែកជនដែលរងការចោទថាជាអ្នកបង្កបានឲ្យដឹងថា ពួកគេធ្លាប់មានរឿងជាមួយគ្នាហើយពេលដែលឃើញជនរងគ្រោះដើរតែឯងពួកគេក៏ឈប់ម៉ូតូកាក់ផ្លូវហើយហៅជនរងគ្រោះតែមិនបានវាយទេគឺជនរងគ្រោះរត់ដួលខ្លួនឯងទេ។

ទោះជាយ៉ាងណាករណីខាងលើត្រូវបានសមត្ថកិច្ចហៅភាគីទាំងសងខាងមកអប់រំនៅប៉ុស្តិ៍និងបានឲ្យអណាព្យាបាលធានាយកត្រឡប់ទៅផ្ទះវិញផងដែរ៕

//youtu.be/1Q7oC5MbSB4

មតិយោបល់