នៅក្នុងការចុះផ្សាយមួយរបស់បណ្តាញសារពត៌មាននៅក្នុងប្រទេសព័រទុយហ្គាល់បានឲ្យដឹងថា Cristiano Ronaldo មិនបានចង់ចាកចេញពីក្រុមយក្ស Real Madrid ឡើយ។
ពាក្យចរចាមអារាមជាច្រើន ត្រូវបានចុះផ្សាយដោយប្រភពផ្សេងៗគ្នា ទាក់ទងទៅនឹងការមិនសប្បាយចិត្តរបស់ Ronaldo នៅអេស្ប៉ាញទាក់ទងទៅហ្នឹងច្បាប់ដ៍រញ៉េរញ៉ៃរបស់ប្រទេមួយនេះ។ យ៉ាងណាវិញបើតាមការចុះផ្សាយរបស់សារពត៌មាននៅក្នុងប្រទេសព័រទុយហ្គាល់បានបញ្ជាក់ផ្សេងពីនេះវិញថា ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo មិនមានបំណងចង់ចាកចេញពីក្រុមយក្ស Real Madrid ឡើយ ដោយរូបគេមិនទាន់ចង់មកប្រទេសអេស្ប៉ាញប៉ុណ្ណោះ។ ជាការពិតណាស់ ការមិនទាន់ត្រឡប់មកកាន់ប្រទេសអេស្ប៉ាញនេះដែរ Ronaldo មានបំណងចង់នៅលេងប្រទេសកំណើតរបស់ខ្លួនសិន ម្យ៉ាងចង់ជួយព័រទុយហ្គាល់ ឲ្យឡើងទៅវគ្គចែកពូល World Cup 2018 នៅរុស្ស៊ី និងបន្តជួយក្រុមជម្រើសជាតិប្រកួតក្នុងយុទ្ធនាការណ៍ Confederation Cup ដែលកំពុងចាប់ផ្តើមប្រកួត ខណះ ព័រទុយហ្គាល់លេងក្នុងនាមជាម្ចាស់ជើងឯកទ្វីបអឺរ៉ុប។
ហេតុផលទាំងអស់នេះហើយ គឺជាដើមចម ដែលនាំឲ្យកំពូលខ្សែប្រយុទ្ធរូបនេះ មិនទាន់សម្រេចចិត្តចង់មកអេស្ប៉ាញវិញ។ ហើយក៍ត្រូវបានបណ្តាពត៌មានជាច្រើនបានយល់ច្រឡំ ថា Ronaldo កំពុងចង់ចាកចេញពី Real Madrid ។ ជាងនេះទៅទៀត ការបែកធ្លាយនូវពត៌មានកាលពីជាង ២ខែមុន ដែល Ronaldo បានប្រាប់ទៅភ្នាក់ងាររបស់គាត់ រឿងចាកចេញពី Real Madrid ដែលទាំងអស់នេះហើយ សុទ្ធសឹងជាមូលហេតុដែលនាំឲ្យគេយល់ច្រឡំថា តារាដ៍ឆ្នើមរូបនេះកំពុងចង់ចាកចេញពីក្លិប។ និយាយពីបញ្ហាពន្ធ នៅអេស្ប៉ាញនេះដែរ ប្រសិនបើ Ronaldo មិនសប្បាយចិត្ត ប្រហែលជាកីឡាកររូបនេះ ចាកចេញយូរហើយ ព្រោះកីឡាកររូបនេះ ក៍ធ្លាប់ត្រូវបានចោទប្រកាន់ម្តងរួចហើយ កាលពីប៉ុន្មានឆ្នាំមុន នេះបើតាមការចុះផ្សាយរបស់សារពត៌មាននៅព័រទុយហ្គាល់។
ដូច្នេះហើយ ប្រហែលជា Ronaldo មិនចាកចេញពី Real Madrid ឡើយ បើតាមស្ថានភាពពេលនេះ ព្រោះថាក្លិបថ្មីរបស់ Ronaldo មិនប្រាកដថាល្អសម្រាប់រូបគេឡើយ ដូចទៅហ្នឹង Lionel Messi ដែលក្រាញននៀល មិនចាកចេញពី Barcelona ផងដែរ។ ក៏ប៉ុន្តែ នេះគ្រាន់ជាការចុះផ្សាយរបស់សារពត៌មាន នៅ ប្រទេស ព័រទុយហ្គាល់ប៉ុណ្ណោះ ខណះពត៌មានកាន់តែក្តៅគគុក ស្តីពីការចាកចេញរបស់ Ronaldo ពី Real Madrid កំពុងតែកក្រើកក្នុងពិភពសារពត៌មាន ដូច្នេះហើយ វាអាចនឹងក្លាយជាការពិតបាន។

មតិយោបល់