ព្រះសីហនុៈ កាលពីវេលាម៉ោង ៥ ល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ មានករណីជនសង្ស័យពីរនាក់ បានធ្វើសកម្មភាពឆក់កាបូបពីជនជាតិចិនបានសម្រេច រួចគេចខ្លួនបាត់ នៅចំណុចផ្លូវចាក់បេតុង (ផ្ទះសំណាក់ពស់) ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
ជនសង្ស័យទាំង ២នាក់ មិនត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ បានជិះម៉ូតូ ១គ្រឿង មិនស្គាល់ម៉ាក ដោយបានធ្វើសកម្មភាពឆក់កាបូបរបស់ជនជាតិចិនម្នាក់ ខណៈដែលជនរងគ្រោះកំពុងដើរ រួចគេចខ្លួនបាត់។
ក្រោយទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញផែនព្រហ្មទណ្ឌ
សហការជាមួយកម្លាំងមូលដ្ឋាន បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ។
ជនរងគ្រោះឈ្មោះ TANG JUAN ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ ស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
សម្ភារបាត់បង់ រួមមាន៖
– កាបូបស្ពាយចំហៀង ០១ ពណ៌ខ្មៅ – អត្តសញ្ញាណប័ណ្ណចិន ០១សន្លឹក
– លិខិតឆ្លងដែន ០១សន្លឹក
– លុយ ៥១ដុល្លារ (ហាសិបមួយដុល្លារ)
ជនសង្ស័យឈ្មោះ សុខ ឆេន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ជាងដែក មានទីលំនៅ មិនពិតប្រាកដ ។
វត្ថុតាងដកហូតបាន រួមមាន៖
– កាបូបស្ពាយចំហៀង ០១ ពណ៌ខ្មៅ ( ផលនៃអំពើទុច្ចរិត )
– អត្តសញ្ញាណប័ណ្ណចិន ០១សន្លឹក (របស់ជនរងគ្រោះ)
– ម៉ូតូ ០១គ្រឿង ម៉ាក និច ពណ៌ស គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីនៈ ៣០៣៧០៨ ( មធ្យោបាយធ្វើសកម្មភាព ) ។
ចំណែកជនសង្ស័យម្នាក់ទៀត ដែលរត់គេចខ្លួននោះមានឈ្មោះ ពន្លឺ ឬ ឌី ត្រូវបានកម្លាំងជំនាញកំណត់មុខសញ្ញា ដើម្បីស្វែងរកចាប់ខ្លួន និងកំពុងបន្តនីតិវិធីនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល៕
មតិយោបល់