ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

កណ្ដាល: កាលពីវេលាម៉ោង ៧ និង៣០ នាទីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៧ មានករណីជួញដូរថ្នាំញៀន កើតហេតុនៅចំណុច ផ្លូវលំមាត់ទន្លេ ក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើក
ដែក ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះ សុផាត សុវណ្ណរិទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត មានទីលំនៅៗភូមិឃុំកើតហេតុខាងលើ ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុ
ញៀន (ម៉ាទឹកកក)០១កញ្ចប់តូច, ម៉ូតូម៉ាកហុងដាសេ ១០០ ស៊េរីឆ្នាំ ១៩៩៧ ពណ៌ព្រីងទុំ គ្មានស្លាកលេខផលិតនៅប្រទេសវៀតណាម០១គ្រឿង ( ម៉ូតូចាស់ ),
ទូរសព្ទ័ដៃម៉ាកណូគាអ៊ិនចុចពិល០២គ្រឿង និងលុយ ១១០០រៀល ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍រដ្ឋបាល ក្អមសំណរ បានសហការជាមួយផ្នែកប្រឆាំងគ្រឿងញៀនចុះឃ្លាំមើលមុខសញ្ញាជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ។ លុះដល់វេលាម៉ោង ៧ និង៣០នាទីយប់ កម្លាំងយើង ក៏បានឃើញមុខសញ្ញា ជនសង្ស័យ ឈ្មោះសុផាត សុវណ្ណរិទ្ធ ជិះម៉ូតូមកដល់ភ្លាមនោះ កម្លាំងបានស្ទាក់ឃាត់ដំណើរ ហើយធ្វើការឆែកឆេរ ក៏រកឃើញថ្នាំញៀន០១កញ្ចប់តូច ដែលជនសង្ស័យកាន់នឹងដៃ រួចទម្លាក់ទៅលើដី ។

បន្ទាប់ពីកម្លាំងបានត្រួតពិនិត្យឆែកឆេរ រកឃើញនូវវត្ថុតាងខាងលើនេះហើយ ក៏បាននាំខ្លួនជនសង្ស័យ និងវត្ថុតាងខាងលើមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលក្អមសំណរ និងបញ្ជូនមកកាន់ផ្នែកជំនាញនៃអធិការរដ្ឋាននគរ
បាលស្រុកលើកដែក ដើម្បីបន្តរចាត់ការតាមនីតិវិធី៕

មតិយោបល់