ព័ត៌មានកីឡា

តើល្ងាចនេះ បឹងកេតអេហ្វសុី អាចយកឈ្នះ អគ្គស្នងការដ្ឋាននគរបាលជាតិ វិញទេ?

ក្នុងជំនួបសប្តាហ៍ទី ១៣ នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០១៧ ក្លិបបាល់ទាត់បឹងកេតអេហ្វសុី នឹងទទួលស្វាគមន៍ ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ​ ហៅកាត់ថាប៉ូលិស នៅវេលាម៉ោង ៦ ល្ងាច ថ្ងៃ អាទិត្យ ទី ១៨ ខែ មិថុនា ឆ្នាំ ២០១៧ ដែលធ្វើឡើងលើវាលស្មៅសប្បនិម្មិតនៃពហុកីឡដ្ឋានជាតិ ខណ:ដែលលើកមុន បឹងកេត បរាជ័យ ១ទល់២ ប៉ូលិស។

ក្រុមម្ចាស់ផ្ទះ បឹងកេតអេហ្វសុី កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ដោយប្រកួតបាន ១២ ប្រកួតក្នុងនោះឈ្នះ ៦ ដង ស្មើ ២ ដង និងចាញ់ ៤ ដងដោយមាន ២០ ពិន្ទុនៅក្នុងដៃ ស្របពេលដែលក្រុមភ្ញៀវ កំពុងឈរលេខរៀងទី ៦ ក្រោយប្រកួត ១០ ដង ឈ្នះ ៤ ស្មើ ៤ និងចាញ់ ៤ ដង មាន ១៦ ពិន្ទុក្នុងដៃ៕

ប្រវត្តជួបគ្នា ៥​ លើកចុងក្រោយ៖
ថ្ងៃទី ០៥ ខែ សីហា ២០១៥  ៖ បឹងកេតអេហ្វសុី ១-១ ប៉ូលិស
ថ្ងៃទី ០៨ ខែ សីហា ២០១៥  ៖ ប៉ូលិស ១-៤ បឹងកេតអេហ្វសុី
ថ្ងៃទី ០៨ ខែ ឧសភា ២០១៦៖ ប៉ូលិស ១-៧ បឹងកេតអេហ្វសុី
ថ្ងៃទី ១០ ខែ កញ្ញា ២០១៦  ៖ បឹងកេតអេហ្វសុី ២-១ ប៉ូលិស
ថ្ងៃទី ១៤ ខែ ឧសភា ២០១៧៖ ប៉ូលិស ២-១ បឹងកេតអេហ្វសុី

មតិយោបល់