ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន នៅវេលាម៉ោង០៨ម៉៣០នាទី ថ្ងៃទី១៨ ខែមិថុនា បានទទួលឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ដែលមានឈ្មោះ រង្សី ឧស្សាហ៍ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ ២២៧ ផ្លូវលេខ៣៧១ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុន ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ។
កុមារីរងគ្រោះឈ្មោះ លឹម ច័ន្ទកញ្ញនី ភេទ ស្រី អាយុ ១៣ ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅផ្ទះជួលផ្លូវលំ ភូមិ សន្សំកុសល៣ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ១ រំលងអាធ្រាត្រ នៅចំណុចក្នុងផ្ទះសំណាក់យីហោ សៀវ ឡាង ផ្លូវលេខ៣៧១ ក្រុមទី០៣ ភូមិ ក្បាលទំនប់២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈដែលជនសង្ស័យឈ្មោះ រង្សី ឧស្សាហ៍ បាននាំកុមារីរងគ្រោះចេញពីផ្ទះសំណាក់សៀវ ឡាង ដល់ចំណុចរង្វង់មូលផ្សារដើមថ្កូវ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ត្រូវម្តាយកុមារីរងគ្រោះ ប្រទះឃើញ ក៏នាំខ្លួនជនសង្ស័យយកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍បឹងទំពុន ដាក់ពាក្យបណ្តឹងចាត់ការតាមច្បាប់តែម្តង ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រវបានចាប់ឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕
មតិយោបល់