ព័ត៌មានជាតិ

កូរ៉េខាងជើង តែងតាំង​មន្ត្រី​ថ្មី ទទួលបន្ទុក​ការងារ ជាមួយ​អាមេរិក

​អតីត​អនុប្រធាន​បេសកកម្ម របស់​កូរ៉េ​ខាងជើង ប្រចាំ​អង្គការ​សហប្រជាជាតិ លោក ហាន​សុង រ៉ូ​ល ត្រូវបាន តែងតាំង​ជា​ប្រធាន​ថ្មី នៃ​មន្ទីរ​កិច្ចការ​អាមេរិក​ខាងជើង តំណាងឲ្យ​ក្រសួងការបរទេ​ស​របស់ខ្លួន ។ នេះ​បើ​យោង​តាម​ទី ភ្នាក់ងារ​ព័ត៌មាន​យ៉ុន​ហាប់ បានឱ្យដឹង នៅ​ព្រឹក​ថ្ងៃ​ពុធ នេះ តាមរយៈ​ប្រភព​ការទូត ។​
​ទីភ្នាក់ងារ​សារព័ត៌មាន ក្យូ​ដូ​ជប៉ុន ចេញផ្សាយ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នេះ ឲ្យដឹងថា លោក ហាន​សុង អតីត អនុប្រធាន​បេសកកម្ម ប្រចាំ​អង្គការ​សហប្រជាជាតិ ចាប់ពី​ឆ្នាំ​២០០៩ ដល់​២០១៣ នឹង​ជំនួស​តំណែង លោក រី គុន ។ ការតែងតាំង​នេះ ត្រូវបាន​ធ្វើឡើង​ខណៈដែល​លោក រី គុន ត្រូវបានតែងតាំង ជា​ឯកអគ្គរដ្ឋទូត​ថ្មី របស់​កូរ៉េ​ខាងជើង ប្រចាំ​ប្រទេស​ប៉ូឡូញ ។​
​យោង​តាម​សារព័ត៌មាន យុន​ហាប់ បាន​បន្ថែមទៀតថា ដោយ​ផ្អែក​លើ​បទពិសោធន៍ របស់​លោក​ប្រចាំ សហរដ្ឋ​អា​មេ រិក វា​ជា​ការ​សមស្រប​មួយ ក្នុង​ការតែងតាំង​រូបលោក ជា​ប្រធាន​មន្ទីរ សម្រាប់​កិច្ច​ការងារ​អាមេរិក ដើម្បី​ធ្វើការ​សម្រប សម្រួល​ការងារ​នាពេល​អនាគត ៕
2015-02-12_090910

មតិយោបល់