ព័ត៌មានជាតិ

ហូបបាយក្នុងបន្ទប់ទុកម៉ូតូខាងក្រៅ ចេញមកវិញបាត់ម៉ូតូ

ភ្នំពេញៈ បុរសម្នាក់បានទុកម៉ូតូនៅខាងក្រៅបន្ទប់ ហើយដើរចូលទៅហូបបាយនៅក្នុងបន្ទប់ហូបរួច ចេញមើលម៉ូតូចោរលួចបាត់។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសរងគ្រោះមានឈ្មោះ ពៅ ចន្ថា អាយុ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិត្រពាំងត្បាល់ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។

ចំណែកម៉ូតូដែលចោរលួចទៅបាត់នោះម៉ាកឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FN-7984។

ប្រភពព័ត៌មានពីបុរសរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ រូបលោកបានចាក់សោកនិងបិតសន្ទះឡក់សោត្រឹមត្រូវដោយទុកចម្ងាយប្រហែលជា៥ម៉ែត្រពីបន្ទប់ហើយបានដើរចូលទៅហូបបាយ លុះហូបបាយរួចចេញមកមើលម៉ូតូស្រាប់តែចោរលួចបាត់ទៅហើយមិនដឹងលួចតាំងពីពេលណានោះទេ។
ក្រោយពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទាំងទឹកមុខស្រង៉ូតស្រង៉ាត់៕

https://youtu.be/xdgm3TrlZbs

មតិយោបល់