ព័ត៌មានជាតិ

បើករថយន្តមិនប្រយ័ត្ន! បុកម៉ូតូ របួសធ្ងន់ស្រាល២នាក់

ព្រៃវែង: លោកអធិការស្រុកស្វាយអន្ទរ បានប្រាប់ Post News ថា នៅវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៨ ខាងលិចរង្វង់មូលប្រហែល៣០០ម៉ែត្រ ភូមិស្វាយអន្ទរ១ ឃុំស្រុកស្វាយអន្ទរ ខេត្តព្រៃវែងមានករណីគ្រោះថ្នាក់ចរាចរណ៍វាងរថយន្ត និងម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់ស្រាល។

រថយន្តបង្កម៉ាក វីស្តូ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ2.T7834 បើកដោយឈ្មោះ នូ ប៊ុនថេង ភេទប្រុស អាយុ៦៥ឆ្នាំ ស្នាក់នៅភូមិពោធិចិន្តាំ ឃុំស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បើកបរពីកើតទៅលិច បុកម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ០១៣ ពាក់ស្លាកលេខ ព្រៃវែង1F-9712 ជិះដោយឈ្មោះ ឈីន ឆេម ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិក្រចាបទី១ ឃុំព្រៃខ្លា (របួសស្រាល) និងអ្នករួមដំណើរឈ្មោះ ស្រី ហង័ ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅជាមួយគ្នា រងរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យភ្នំពេញ៕ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងហេតុ ធ្វើការវាស់វែង និងនាំយករថយន្ត និងម៉ូតូ មករក្សាទុកនៅប៉ុស្តិ៍ស្វាយអន្ទរ រង់ចាំការដោះស្រាយពេលក្រោយ៕

មតិយោបល់