ព័ត៌មានជាតិ

រឿង​ក្ដី​​ក្មេ​ង​​ល​ក់​​ក្រ​លៀ​ន​​ដើ​ម្បី​​ទិ​ញ​ ​iPad​ ​2 ​ត្រូ​វ​បា​ន​​បើ​ក​​ស​វ​នា​កា​រ​​

​បុរស​ម្នាក់​ជាប់គុក ៣​ឆ្នាំ និង​ម្នាក់​ទៀត​ជាប់គុក ៥​ឆ្នាំ ពី​បទ​ជាប់ចោទ​ជួញដូរ​ក្រលៀន​ក្មេង​ជនជាតិ​ចិន កាលពី​១​ឆ្នាំមុន​។​
​តុលាការ​ចិន​បាន​ធ្វើ​ការកាត់ទោស មនុស្ស​ចំនួន ៧​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿងក្ដី​ជួញដូរ​ក្រលៀន​ក្មេង​ជនជាតិ​ចិន​អាយុ ១៧​ឆ្នាំ ដើម្បី​យក​លុយ​ទៅ​ទិញ iPad 2 របស់​ក្រុមហ៊ុន Apple​។​
​ក្នុង​ចំណោម​មនុស្ស​ទាំង ៧​នាក់ តុល​ការ​បាន​សម្រេច​កាត់ទោស​លោក Song Zhongyu ជា​ពេទ្យវះកាត់ ឲ្យ​ជាប់គុក ៣​ឆ្នាំ និង​លោក He Wei ជា​ភ្នាក់ងារ​រៀបចំ​ការជួញដូរ​នេះ​ជាប់គុក ៥​ឆ្នាំ ចំណែក​មនុស្ស​ម្នាក់​នាក់​ទៀត តុលាការ​មិន​បាន​ប្រកាស​ឲ្យដឹង​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ឆ្នាំ​កន្លងទៅ មាន​ក្មេង​ប្រុស​ជនជាតិ​ចិន​ម្នាក់ អាយុ ១៧​ឆ្នាំ បាន​សម្រេ​ចិត្ត​លក់​ក្រលៀន​របស់​ខ្លួន​ឲ្យទៅ​ពួក​ឈ្នួញ​ដើម្បី​ជា​ថ្នូរ​នឹង​ទឹកប្រាក់​ចំនួន ២០.០០០​យ័ន​(​ជាង ៣​ពាន់​ដុល្លារ​អាមេរិក​) ដោយ​យក​លុយ​នោះ​ទៅ​ទិញ iPad 2 និង iPhone 4៕​

មតិយោបល់