ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កូរ៉េខាងត្បូងអំពាវនាវឱ្យកូរ៉េខាងជើង មានជំហរដកអាវុធនុយក្លេអ៊ែរ មុនពេលដែលកិច្ចចរចាយោធាមកដល់

កូរ៉េខាងត្បូង: នៅថ្ងៃចន្ទ ទី២៣ ឧសភានេះ កូរ៉េខាងត្បូងបានអំពាវនាវឱ្យសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ហៅកាត់ថា DPRK ដើម្បីបង្ហាញពីជំហររបស់ខ្លួន ស្តីពីការដកអាវុធនុយក្លេអ៊ែរ នៅក្នុងការឆ្លើយតបទៅនឹងសំណើកិច្ចសន្ទនារបស់កូរ៉េខាងជើង ស្តីពីបញ្ហាយោធានៅចុងសប្ដាហ៍នេះ។

អ្នកនាំពាក្យក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូល លោក Moon Sang-Gyun បានថ្លែងប្រាប់សន្និសីទកាសែតមួយឲ្យដឹងថា ក្រសួងបានបញ្ជូនការឆ្លើយតបតាមរយៈទូរស័ព្ទទំនាក់ទំនងយោធាជាមួយប្រទេសមហាអំណាចលោកខាងលិចនៅម៉ោង ៩និង៣០ព្រឹក ចំពោះសេចក្តីជូនដំណឹងដែលបានផ្ញើកាលពីថ្ងៃសៅរ៍កន្លងទៅ ដោយក្រសួងកម្លាំងប្រដាប់អាវុធប្រជាជនរបស់កូរ៉េខាងជើង។

អ្នកនាំពាក្យក្រសួងការពារជាតិក្រុងសេអ៊ូលរូបនេះ បានបន្តឱ្យដឹងថា តាមរយៈការឆ្លើយតបថា ភាពតានតឹងរឹតតែខ្លាំងឡើងនៅលើឧបទ្វីបកូរ៉េ ត្រូវបានបង្កឡើងដោយអំពើបង្កហេតុរបស់កូរ៉េខាងជើង ដូចជាការធ្វើតេស្តនិងកាំជ្រួចមីស៊ីលនុយក្លេអ៊ែរ ហើយការបាញ់នេះដែរ យើងបានសម្តែងនូវការសោកស្តាយលើសំណើរកិច្ចសន្ទនាយោធាកូរ៉េខាងជើង ដោយមិនមានការលើកឡើងអំពីកម្មវិធីនុយក្លេអ៊ែរណាមួយរបស់ខ្លួន។

កូរ៉េខាងត្បូងបានអំពាវនាវឱ្យមានការបង្ហាញជំហររបស់កូរ៉េខាងជើង ស្តីពីការដកអាវុធនុយក្លេអ៊ែរ មុនពេលធ្វើសំណើកិច្ចពិភាក្សាណាមួយ ដែលធ្វើឱ្យវាច្បាស់ណាស់ថាទីក្រុងព្យុងយ៉ាងគួរតែបង្ហាញឆន្ទៈរបស់ខ្លួន ស្តីពីការដកអាវុធនុយក្លេអ៊ែរតាមរយៈសកម្មភាព ប្រសិនបើប្រទេសនេះពិតជាចង់បានសន្តិភាពនិងស្ថិរភាពនៅលើឧបទ្វីបមួយនេះ។

លោក Moon បានបន្ថែមទៀតថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងរៀបចំយ៉ាងលឿននៅតាមទីតាំងមូលដ្ឋានមួយដែលវាជាវិធានការដកអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នឹងក្លាយជាអាទិភាពកំពូលនៅក្នុងកិច្ចសន្ទនារវាងកូរ៉េបងប្អូន (កូរ៉េខាងជើងនិងកូរ៉េខាងត្បូង)៕

sknkoreasatellite7

មតិយោបល់