ប៉ៃលិនៈ ករណីឆបោកមួយលើកដែលមានជនសង្ស័យចំនួន៨នាក់ ក្នុងនោះប្រុសចំនួន៥នាក់ (ស្រី៣នាក់) បានដើរចាប់ឆ្នោតក្នុង១ឈុត២៥០,០០០រៀល ក្នុងនោះមានទូរសព្ទដៃ១គ្រឿង និងទឹកអប់ ១ដប។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១:៣០នាទីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
នៅពេលជនសង្ស័យធ្វើសកម្មភាពបានឃោសនាថានៅក្នុងសន្លឹកឆ្នោតនោះមានរង្វាន់ដូចជា ម៉ូតូ ទូរទស្ស និងលុយជាច្រើនទៀត។ តែការពិតមានតែទូរសព្ទ និងទឹកអប់ប៉ុណ្ណោះ។
ក្រោយពីទទួលបានដំណឹងពីប្រជាពលរដ្ឋ លោកអធិការស្រុកសាលាក្រៅ ក៏បានចាត់កំលាំងចុះដល់កន្លែងកើតហេតុ នៅចំណុចភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុះ ភីយ៉ាស់ ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិត្បែងមង្គាប ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ និងដកហូតបានទូរសព្ទ១គ្រឿង និងទឹកអប់ចំនួន២ដបផងដែរ៕
មតិយោបល់