ព័ត៌មានជាតិ

ជនជាតិបារាំងកាត់ខ្មែរម្នាក់ វាយខ្ទើយសន្លប់ព្រោះខឹងបបួលសង្សារខ្លួនទៅជក់ថ្នាំ មានអីត្រូវក្រុមខ្ទើយលើកគ្នាមកវាយវិញផ្អើលសមត្ថកិច្ច

ភ្នំពេញៈ បុរសជនជាតិបារាំងកាត់ខ្មែរម្នាក់ ខឹងស្ត្រីជាភេទទី៣បបួលសង្សារខ្លួន ទៅជក់ថ្នាំ បានវាយ២ទៅ៣ដៃ បណ្តាលឲ្យសន្លប់ស្តូកស្តឹង ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១៣៦ នៅចំណុចបារបារាំងខេនឌី ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទីទី ភេទប្រុស(ខ្ទើយ) អាយុ ២១ឆ្នាំ មុខរបរ បម្រើការនៅបារបារាំង ស្នាក់នៅផ្លូវ១៣០ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មាន ពីជនជាតិបារាំងបានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់ជាជនជាតិបារាំង បានស្គាល់ស្ត្រីខ្មែរម្នាក់ ដែលបម្រើការនៅក្នុងបារបារាំងមួយកន្លែង និងបានរស់នៅជាមួយគ្នាជាប្តីប្រពន្ធរយៈពេល ២ឆ្នាំមកហើយ ប៉ុន្តែជាង២ខែកន្លងមកនេះ ជនរងគ្រោះជាភេទទី៣ តែងតែទៅបបួលប្រពន្ធរបស់គាត់ ទៅជក់ថ្នាំជាញឹកញាប់ ទោះបីគាត់ហាមមិនឲ្យមកបបួលទៅជក់ថ្នាំទៀត ក៏នៅតែមិនស្លាប់ដែរ ។
តាមប្រភពព័ត៌មានដដែលបានបន្តថា នៅវេលាម៉ោងជាង៣ទៀបភ្លឺ គាត់បានទៅរកនារីជាប្រពន្ធដល់ម៉ោងចេញពីធ្វើការ ស្រាប់តែឃើញជនរងគ្រោះ បានទៅបបួលប្រពន្ធរបស់គាត់ទៅជក់ថ្នាំទៀត ធ្វើឲ្យគាត់ខឹង វាយស្ត្រីភេទទី៣សន្លប់ ធ្វើឲ្យផ្អើលដល់ក្រុមខ្ទើយជិត ២០នាក់មកដល់ប៉ុស្តិ៍ផ្សារកណ្តាល ១ ហើយស្រែកឡូឡាពេញផ្លូវ និងមុខប៉ុស្តិ៍នគរបាលផ្សារកណ្តាល១ ។

បើតាមសម្តីរបស់អ្នករត់រម៉កម៉ូតូ នៅម្តុំនោះបានប្រាប់ឲ្យដឹងថា ពួកស្ត្រីភេទទី៣ទាំងនោះ ពេលដែលភ្ញៀវស្រវឹងស្រា តែងតែលួចរបស់ភ្ញៀវ ហើយពេលមានរឿងតែងតែលើកគ្នាមកព្រួត មកជួយគ្នា ហើយជាក់ស្តែងនៅយប់កើតហេតុ មានខ្ទើយទាំងអស់ជិត ២០នាក់បានព្រួតវាយជនជាតិបាររាំង កាន់ទាំងឈើវែង និងដបស្រា ប៉ុន្តែបានគ្នាគាត់ដែលជាអ្នករត់រម៉កម៉ូតូ ជួយកុំអីជនជាតិបារាំងត្រូវស្លាប់បាត់ទៅហើយ ។

ក្រោយពេលកើតហេតុជនបង្ក និងជនរងគ្រោះ នៅប៉ុស្តិ៍ផ្សារកណ្តាល១ដើម្បីដោះស្រាយគ្នា៕

មតិយោបល់